ឯកឧត្តម ប្រាក់ ចំរើន បានចូលរួមក្នុងកិច្ចប្រជុំក្រុមការងារពិភាក្សាកែសម្រួលលើសេចក្តីព្រាងសេចក្តីសម្រេច នៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃឡង់ដ៍
នៅថ្ងៃទីពីរ នៃកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី30 (APPF-30th) នៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃឡង់ដ៍ អញ្ជើញដឹកនាំដោយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ៩:០០ ឯកឧត្តម ប្រាក់ ចំរើន អនុប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភា បានចូលរួមក្នុងកិច្ចប្រជុំក្រុមការងារពិភាក្សាកែសម្រួលលើសេចក្តីព្រាងសេចក្តីសម្រេចស្តីពី “សភា និងការជំរុញលើកកម្ពស់ការប្រើប្រាស់ថាមពលកកើតឡើងវីញ និងការអភិវឌ្ឍបច្ចេកទេសការបំភាយកាបោនទាប”។ កិច្ចប្រជុំពិភាក្សានេះ ប្រព្រឹត្តទៅដោយមានការចូលរួមពីសមាជិកសភាមកពីប្រទេស រួមមាន ៖ ព្រះរាជាណាចក្រថៃឡង់ដ៍ ព្រះរាជាណាចក្រកម្ពុជា ជប៉ុន កាណាដា រុស្សី ឥណ្ឌូនេស៊ី និងប៉ាពួនូវែលគីនេ។